បើការឱបជាតំណក់ភ្លៀង
បងនឹងឱបអូនលុះក្លាយជាសមុទ្ទ។ បើការថើបជានាទី
បងនឹងថើបលុះក្លាយជាម៉ោង។ បើបងអាចប្រគល់ក្ដីស្រឡាញ់ជូនអូន
បងនឹងប្រគល់រូបបងទៅអូន
If hugs were raindrops ,i would give u sea,if kiss’s were minute i would give u hour if i could give u love i would give u me
អូនជានារីតែម្នាក់គត់ដែលបង
ស្រឡាញ់ដ៏លើសលប់
អូនជាអ្នកដែលបងត្រូវការបំផុត
អូនជារាជិនីរបស់បង
អូហ៍! អូននេះហើយ
ដែលជានារីដែលបងស្រឡាញ់អស់មួយជីវិត
You
are the one that I adore; you are everything I asked for & so much
more. You are my angel oh so fine, I’ve found a love to last a lifetime!
៨វិធីថែរក្សាស្នេហាឲ្យគង់វង្ស
(www.mediakh.com)
ទម្រាំតែការអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យទៅជាស្នេហាបាន
គូខ្លះប្រើពេលតែបន្ដិច រីឯគូមួយចំនួនវាអាស្រ័យពេលវេលា
និងការអត់ធ្មត់ខ្ពស់ ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគ្នា
ប៉ុន្ដែបញ្ហាត្រង់ថា
ធ្វើយ៉ាងដូចម្ដេចទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង?
៨ វិធីខាងក្រោម គូស្នេហ៍ទាំងឡាយគួរយកទៅប្រតិបត្តិ ដើម្បីថែរក្សាស្នេហាឲ្យគង់វង្សយូរអង្វែង …. ។
១. នឹកគិតដល់ចំណុចល្អៗ ដែលមានចំពោះគ្នា
ពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំង
ក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ
ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង ។
ដូច្នេះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង
ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា
ដើម្បីការពារកុំឲ្យរឿងរាលដាលធ្ងន់ជាងនេះ ។
២. ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នា
ពេលវេលាសំខាន់ចំពោះការមានស្នេហា
សូម្បីតែការទូរស័ព្ទទៅគូស្នេហ៍រយៈពេលខ្លី
និងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា
ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នក
ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។
៣. បើកចំហខ្លួន
រឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូង រហូតដល់ថ្ងៃអនាគត
ដើម្បីឲ្យអ្នកទាំងពីរបានស្វែងយល់
និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។
បើអ្នករវល់តែខ្លាចគេស្គាល់ពីធាតុពិតរបស់ខ្លួន
ហើយចាំបើកចំហនាពេលក្រោយ
ដែលយល់ចិត្តគ្នាហើយវាប្រហែលជាមិនបានល្អឡើយ
ព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបាន
ព្រោះតែអ្នកបានលាក់បាំងវា ។
៤. ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះ
កែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍
ប៉ុន្ដែភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ
ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ ។
ដូច្នេះ គួរប្តូរទម្លាប់អាក្រក់នេះចោល ។
៥. ជាភាគីលួងលោមខ្លះ
មិនថាអ្នកជាបុរស ឬស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក
ចូរប្រញាប់លួងលោមគេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល
ដូច្នេះបើអ្នកលួងលោមដោយពាក្យពេចន៍យ៉ាងណាក៏មិនបានផល
ត្រូវតែរកជំនួយដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថា
នឹងបាត់ងរង៉ក់មួយរំពេច ។
៦. កុំស្ងៀមខ្លាំងពេក
កុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥ នាទី
ព្រោះវាអាចវាសញ្ញាតូចតាច
បង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក ។
ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះ មិនថា រឿងផ្ទះសម្បែង, រឿងរៀន
ឬរឿងមិត្តភក្ដិ យ៉ាងហោចណាស់ក៏អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា
ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន ។
៧. ចូលចិត្តដៃគូឲ្យបានច្រើន
អ្នកត្រូវចងចាំថា
សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។
ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា
ស្រលាញ់ចូលចិត្តគ្នាឲ្យបានច្រើន
ដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន ។
៨. ប៉ះពាល់គ្នា
ការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម
និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្ដីសុខ
បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស
គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ ៕